| |

ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តកែប បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣

ខេត្តកែប ថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ – ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តកែប បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ទីរ អង្គភាព មន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាយរឹទ្ធិសរុបប្រមាណ ៨០០នាក់ នៅទីតាំងស្របតាមផ្លូវប្របមាត់សមុទ្រជាប់ឆ្នេរអង្កោល ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ កម្មវិធីដាំដើមឈើ រៀបចំឡើងក្នុងគោលបំណង រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើម ឈើឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយប្រកបដោយការទាក់ទាញសម្រាប់ភ្ញៀវទេសចរ (Experiential & memory tourism product), រួមចំណែកទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ កាត់បន្ថយប្រភពនៃការកើនឡើងកំដៅភពផែនដី និងទប់ស្កាត់គ្រោះធម្មជាតិ ដូចជាទឹកជំនន់ខ្យល់ព្យុះជាដើម។


Kep Province, 1 December 2023 – The Ministry of Tourism, Inter-Ministerial Commission and Kep Provincial Administration organized a tree planting ceremony to celebrate the 10th Sea Festival under the theme “Together for Tourism”. His Excellency Sok Soken, Minister of Tourism and Chairman of the Inter-Ministerial Commission for the Sea Festival, and His Excellency Som Piseth, Governor of Kep Province, presided over the ceremony which was attended by leaders of the Ministry of Tourism, civil servants, authorities and joined by a total of 800 local youths. The tree planting program aims to contribute to green tourism development in Cambodia by promoting tree planting activities designed to attract tourists through new experiential tourism; and contribute to tackling climate change through global warming reduction and natural disaster prevention.