ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប
(ខេត្តសៀមរាប)៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេី។
ព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តដូចជាការប្រកួតទូកបុរស នារី អុំទូកខ្នាតតូច ជិះទូកលេងកម្សាន្ត ផ្សារទឹក ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ អកអំបុក បណ្តែតប្រទីប ការតាំងពិរពណ៍ និងកម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បានទស្សនាកម្សាន្តសប្បាយ និងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣។
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-56-1024x1024.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-57-2-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-57-3-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-57-4-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-57-1024x683.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-58-2-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-58-3-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-58-4-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-58-5-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-58-6-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-58-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-59-2-1024x683.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-59-3-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-59-4-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-19-59-1024x682.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-20-00-2-1024x692.webp)
![](https://asset.cambodia.gov.kh/tourism/2023/11/photo_2023-11-23_12-20-00-1024x682.webp)