មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី «មូលដ្ឋានគ្រឹះជំនាញឆុងកាហ្វេ (Basic Barista Skills Training)»
(ខេត្តមណ្ឌលគិរី)៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្ដីពី «មូលដ្ឋានគ្រឹះជំនាញឆុងកាហ្វេ (Basic Barista Skills Training)» ដោយមានសិក្ខាកាមចូលរួមចំនួន ១៣នាក់ ក្នុងក្របខណ្ឌនៃគម្រោងហូការបស់ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact។