ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញធ្វើទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នៅការដ្ឋានអគារសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការិនីរបស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា ព្រមទាំងមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍។
—————————
ក្រុងព្រះសីហនុ ការដ្ឋានសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍-ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣