ក្រុមការងារជំនាញទេសចរណ៍ បន្តសហការចុះពិនិត្យ និងដោះស្រាយករណីបង្កសំឡេងរំខានប៉ះពាល់ដល់អ្នកជិតខាងក្នុងក្រុងសៀមរាប
នាយប់ថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមកាងារអធិការកិច្ចទេសចរណ៍ បានបន្តសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយករណីបង្កសំឡេងរំខានប៉ះពាល់ដល់អ្នកជិតខាងចេញពីសកម្មភាពប្រគំតន្ត្រី និងចាក់ភ្លេង នៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិនមួយចំនួន នៅក្នុងក្រុងសៀមរាប ដែលប៉ះពាល់ដល់ការរស់នៅរបស់អ្នកជិតខាង។
សូមម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តនៅក្នុងខេត្តសៀមរាបទាំងអស់ចូលរួមអនុវត្ត កម្រិតកំណត់ស្តង់ដារសំឡេងតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ដូចមានក្នុងសេចក្តីណែនាំ។