ជំរុញភាពជាម្ចាស់ ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមបណ្តាខេត្តរបស់ខ្លួន តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍
ជំរុញភាពជាម្ចាស់ (Ownership) ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមបណ្តាខេត្តរបស់ខ្លួន តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMO)។
នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្មរាជធានី-ខេ្តត ២០២១-២០២៥” ក្រោមធិបតីភាពរបស់ ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សរុបចំនួន ១០០រូប។
“រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ”