ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយបឹងសែនសុខដុម និងបឹងសែនមនោរម្យ
(ខេត្តមណ្ឌលគីរី)៖ រដ្ឋបាលខេត្តមណ្ឌលគីរី នឹងរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយបឹងសែនសុខដុម និងបឹងសែនមនោរម្យ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងមានការតាំងបង្ហាញប្រទីបពីមន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្ត។