កម្ពុជាទន្ទឹងរង់ចាំស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតធំ Westerdam ដែលនឹងមកដល់ថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣
កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីត១៩ តែសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនាវាទាំងអស់នោះ ដើម្បី ឱ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។
ព្រឹត្តិការណ៍ទាំងអស់នេះហើយ ដែលធ្វើឱ្យនាវាខ្នាតយក្ស Westerdam នៅតែចងចាំមិនភ្លេច និងចិញ្ចឹមចិត្តដឹក នាំភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជា ជាថ្មីម្តងទៀត។
ដោយសារសណ្តានចិត្តដ៏ល្អរបស់កម្ពុជា អ្នកទេសចរណ៍ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បានទទួលការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ រួមទាំងសហនាវឹក បូករួមនឹងអ្នកទេសចរណ៍ នឹងត្រលប់មកកម្ពុជាជាថ្មី ដេីម្បីមកទទួលយកស្នាមញញឹម ការរួសរាយរាក់ទាក់ ប្រកបដោយបេះដូងកក់ក្តៅរបស់ប្រជាជនកម្ពុជា ។
សូមស្វាគមន៍ មកកម្ពុជា🇰🇭