កិច្ចប្រជុំស្ដីពីក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍និងតំណាងពីផ្នែកឯកជន
ភ្នំពេញ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ស្ដីពី ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងពី ផ្នែក ឯកជន។ កន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំជាមួយតំណាងពី ផ្នែក ឯកជន ជាបន្តបន្ទាប់ដើម្បីជំរុញសកម្មភាពក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជាដ៏ មាន សារៈសំខាន់ នេះ អង្គប្រជុំនាព្រឹកនេះបានទទួលបាន ធាតុ ចូលសំខាន់ជាច្រើនពីតំណាង ពី ផ្នែក ឯកជន ដែល ធានា បាន នូវ ប្រសិទ្ធភាព ការងារ និង ការចូលរួម ពី ឯកជនយ៉ាងជិតស្និទ្ធ ជា អនាគតសមាសភាពនៃ ក្រុមប្រឹក្សាភិបាល ដើម្បី អភិវឌ្ឍ ភាពទាក់ទាញ ទេសចរណ៍ ពិពិធកម្មផលិតផល ទេសចរណ៍ ថ្មីៗ និង ជំរុញ កំណើន ទេសចរណ៍ មក កម្ពុជា បន្ថែមទៀត។