|

មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល លើមុខជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ”

(ខេត្តបន្ទាយមានជ័យ)៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល លើមុខជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ក្រោមក្របខណ្ឌគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងបានចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន ១៨នាក់។