ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសប្បាយ សម្រាប់រៀបចំព្រឹត្តិការណ៍នៅថ្ងៃស្អែកនេះក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍
នារសៀលថ្ងៃទី០១ នៃពិធីបុណ្យសមុទ្រដែលប្រារព្វនៅខេត្តកែប ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ រួមជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសប្បាយ សម្រាប់រៀបចំព្រឹត្តិការណ៍នៅថ្ងៃស្អែកនេះក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ។