|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ALI AKBAR NAZARI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអុីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ALI AKBAR NAZARI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអុីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរនៃប្រទេសទាំងពីរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម ALI AKBAR NAZARI ក៏បានធ្វើការកោតសរសើរពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់ពីសំណាក់ប្រជាជនកម្ពុជា ដែលភ្ញៀវទេសចរអុីរ៉ង់ទទួលបានក្នុងអំឡុងពេលមកទស្សនានៅកម្ពុជានាពេលកន្លងមក។