ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី ជាំង អ៊ីហ្វី នាយកគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ
ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី ជាំង អ៊ីហ្វី នាយកគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី ជាំង អ៊ីហ្វី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ក្នុងការពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសគោលដៅទេសចរណ៍សំខាន់ៗ ជាពិសេស ប្រទេសចិន ឥណ្ឌា និងគោលដៅសំខាន់ៗផ្សេងទៀត ដើម្បីតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។