ឯកឧត្តម ឡាង សុលីណា បានដឹកនាំក្រុម Influencers /V-logges និងអ្នកជំនាញថតរូបចុះទៅតំបន់សក្តានុពលអេកូទេសចរណ៍កោះហាន

ស្របតាមការងារគាំទ្រអាទិភាពអភិវឌ្ឍ៣(3Ds) របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅលើអភិវឌ្ឍបរិវត្តកម្មឌីជីថល និងដើម្បីជំរុញអោយកាន់តែទូលំទូលាយនូវតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធឌីជីថល និងបណ្តាញសង្គម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡាង សុលីណា ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពបរិវត្តកម្មឌីជីថលក្រសួងទេសចរណ៍ បានដឹកនាំក្រុម Influencers /V-logges និងអ្នកជំនាញថតរូបមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះទៅដល់ទីតាំងដែលជាតំបន់សក្តានុពលអេកូទេសចរណ៍កោះហាន ដោយមានការចូលរួមពីលោក វន ទុំ អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងលោក សេង សុធា អ្នករៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់សហគមន៍កោះហាន រួមទាំងមន្រ្តីមន្ទីរទេសចរណ៍មួយចំនួនទៀត។ សូមបញ្ជាក់ដែរថាការចុះទស្សនាផ្តិតរូបភាព និងវីដេអូនៅលើទឹកដីកោះហាននេះមានកិច្ចសហការពីក្រុមហ៊ុន Lumix Cambodia។

នាថ្ងៃនោះដែរក្រុមការងារបានចុះទៅដល់ទីតាំងមួយចំនួនដូចជា៖

  • តំបន់បោះតង់
  • តំបន់ជិះកៃយាក់
  • តំបន់ព្រៃលិចទឹក
  • តំបន់មើលសត្វស្លាប
  • តំបន់សហគមន៍
  • តំបន់ស្នាក់នៅ និងញាំអាហារជុំគ្នា ជាដើម។ល។

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតលើដីកោះក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ៕