ព្រះច័ន្ទពេញវង់រីសត/Full Moon Island Resort , ស្ថិតនៅប្រជុំកោះអំពិល ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង
ព្រះច័ន្ទពេញវង់រីសត/Full Moon Island Resort , ស្ថិតនៅប្រជុំកោះអំពិល ក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានចម្ងាយ១៤០គីឡូមែត្រពីក្រុងខេមរភូមិន្ទ(កោះកុង)។
កោះអំពិលជាតំបន់សក្ដានុពលទេសចរណ៍បែបសមុទ្រដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ រីសតនៅលើកោះនេះមានផ្ទះវីឡាសម្រាប់ស្នាក់នៅបែបឯកជននៅជាប់មាត់សមុទ្រ មានអាងហែលទឹក ស្បារ អមដោយដើមដូងខ្ពស់ៗរាប់រយដើម និងឆ្នេរខ្សាច់ដ៏សក្បុស ដែលកំពុងរង់ចាំភ្ញៀវទេចរជាតិ និងអន្តរជាតិមកសម្រាកលំហែរ។
នៅជុំវិញកោះនោះក៏មានផ្កាថ្មដែលអាចឲ្យភ្ញៀវទេសចរមុជទឹកមើលទេសភាពនាបាតសមុទ្រផងដែរ ក្រៅពីនេះភ្ញៀវទេសចរក៏អាចស្ទូចត្រីលេង ជិះកាយយ៉ាក់ និងដើរលើស្ពានដ៏វែងកាត់លើសមុទ្រនាពេលល្ងាចទស្សនាថ្ងៃលិចផងដែរ។