មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលស្ដីពី បដិសណ្ឋារកិច្ច និងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍
ខេត្តរតនគិរី ៖ នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលស្ដីពី បដិសណ្ឋារកិច្ច និងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ ដល់គណៈកម្មការតំបន់រមណីយដ្ឋានទេសចរណ៍កោះស័ង្ក ដែលជាកោះមួយស្ថិតនៅតាមដងទន្លេសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។