សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
ជួបជាមួយ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
ជាមួយគ្នានេះគណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហអាមេរិក ចំនួន ១៧ រួមមាន៖
១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)
២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ
៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex
៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ
៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង
៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច
៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក
៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល
៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife
១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក
១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram
១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុ នផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក
១៣. ក្រុមហ៊ុន Philip Morris International
១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ
១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល
១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី
១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ៕
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៨ កុម្ភៈ ២០២៤
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-07-1024x793.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-08-1024x832.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-09-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-10-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-11-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-13-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-14-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-16-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-17-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-18-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-21-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-22-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-24-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-27-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-28-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-29-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-30-1024x681.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-32-1024x681.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-28_11-52-34-1024x615.jpg)