សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះក្នុងឃុំកោះស្នែង
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍
១. អ្នកទស្សនាអាចមកលេងបានដូចជា៖
• ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ
• ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ)
• បោះតង់ មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់តាមព្រៃលិចទឹក
• ពិសារអាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់
• ស្នាក់នៅផ្ទះស្នាក់សហគមន៍ និងរៀនសូត្រពីជីវភាពរស់នៅអ្នកលើកោះ
២. សេវាកម្មរបស់សហគមន៍មាន៖
• សេវាម្ហូបអាហារ
• សេវាផ្ទះស្នាក់សហគមន៍
• សេវាអ្នកនាំភ្ញៀវ
• សេវាទូកដឹកភ្ញៀវ
• សេវាបោះតង់លើកោះ
• ជិះទូកកៃយ៉ាក់
• សេវាសន្តិសុខសណ្ដាប់ធ្នាប់
គេហទំព័រសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
@Koh Han Community Based Ecotourism
ទំនាក់ទំនង
Tel: 088 6700 333 /092 205 456