មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល លើមុខជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ក្រោមក្របខណ្ឌគម្រោងហូកានៃក្រសួងទេសចរណ៍
(ខេត្តបន្ទាយមានជ័យ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល លើមុខជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ក្រោមក្របខណ្ឌគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការ Swisscontact និងបានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន ១៩រូប ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលខាងលើ។