កិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ដើម្បីពិភាក្សា តាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាព គោលនយោបាយទេសចរណ៍
ទីស្ដីការក្រសួងទេសចរណ៍, ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ដើម្បីពិភាក្សា តាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាព គោលនយោបាយទេសចរណ៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវផែនការសកម្មភាពឆ្នាំ២០២៤ និងការងារសំខាន់ៗចំពោះមុខរបស់ក្រសួងទេសចរណ៍ ដូចជា ឆ្នាំទស្សនាសៀមរាប ២០២៤,
ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤, ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាឆ្នាំ២០២៤, ព្រមទាំងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនាពេលខាងមុខនេះ។