មន្ទីរទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលក្រុងសំរោង រៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤
(ខេត្តឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលក្រុងសំរោង រៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត កងកម្លាំង សិស្ស-និស្សិត និងក្រុមយុវជន សរុបប្រមាណ ៤៥០នាក់។