មន្ទីរទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តខេត្តពោធិ៍សាត់ រៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤
(ខេត្តពោធិ៍សាត់)៖ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តខេត្តពោធិ៍សាត់ រៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដោយមានការចូលរួមពីតំណាងអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាសង្កាត់ លោកគ្រូអ្នកគ្រូ ក្រុមយុវជន ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ សរុបប្រមាណ ៨០៥នាក់។