| |

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការបង្កើតសាលាវិជ្ជាជីវៈទេសចរណ៍

ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការបង្កើតសាលាវិជ្ជាជីវៈទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ ក្រោយពីបានស្ដាប់របាយការណ៍របស់ក្រុមការងារអនុវត្តគម្រោង និងអង្គភាពជំនាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការជំរុញការងាររៀបចំបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធរឹង(ការសាងសង់អគារសាលាទាំង ២ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) និងការបន្តរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (មានដូចជា កម្មវិធីសិក្សា, រចនាសម្ព័ន្ធសាលា, ការជ្រើសរើសគ្រូ និងការងាររៀបចំក្របខ័ណ្ឌបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ)។
តាមការគ្រោងទុក សាលាវិជ្ជាជីវៈទេសចរណ៍នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។