|

ពិធីបើកពិព័រណ៍វប្បធម៌របស់សហគមន៍និយាយភាសាបារាំងប្រចាំឆ្នាំរបស់ខេត្តសៀមរាប

នារសៀលថ្ងៃសៅរ៍  ទី២៣ពីថ្ងៃ ខែមីនា  ឆ្នាំ២០២៤ – ពិធីបើកពិព័រណ៍វប្បធម៌របស់សហគមន៍និយាយភាសាបារាំងប្រចាំឆ្នាំរបស់ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោកស្រីអេឡូឌីវីណា តំណាងឯកឧត្តម ហ្សាក ពេឡេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ប្រចាំកម្ពុជា ឯកឧត្តម យុន លីណេ អភិបាលរងខេត្តសៀមរាបតំណាងអង្គការក្រៅរដ្ឋាភិបាល សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាសាបរទេស សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរ និង សមាគមន៍ក្លឹបទេចរណ៍សៀមរាប និងសម្ព័ន្ធភាពភាសាបារាំងខេត្តសៀមរាប។ ពិធីនេះត្រូវបានរៀបចំឡើងដោយសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប៊្រូល ស្ថានទូតបារាំប្រចាំកម្ពុជា និសហគមន៍ប្រើប្រាស់ភាសាបារាំងជាច្រើនទៀត ក្នុងគោលបំណងលើកស្ទួយវប្បធម៍ អរិយធម៍ដល់បណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។