មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងធ្វើសកម្មភាពសម្អាតទីក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤
(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងធ្វើសកម្មភាពសម្អាតទីក្រុងកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សរុបចំនួនប្រមាណ ៥៩២នាក់។