| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមទេសចរណ៍កម្ពុជា ដឹកនាំដោយលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម

ភ្នំពេញ, ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមទេសចរណ៍កម្ពុជា ដឹកនាំដោយលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម ដើម្បីរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមក និងស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើសកម្មភាពការងារអនុវត្តបន្តឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់របស់សមាគមទេសចរណ៍កម្ពុជា។ បន្ទាប់ពីស្តាប់របាយការណ៍របស់សមាគម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីសមិទ្ធផលសម្រេចបានកន្លងមក និងថ្លែងអំណរគុណដល់សមាគមទេសចរណ៍កម្ពុជាដែលបានចូលរួម យ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសមាគមបន្ត សកម្មភាពការងាររបស់ខ្លួន និងស្នើសុំការចូលរួមពីសមាគមទេសចរណ៍កម្ពុជាឱ្យបានសកម្មក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។