ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ «ពណ៌ពីអតីតកាល ទិដ្ឋភាពប្រទេសកម្ពុជាក្នុងគំនូរតាមវត្តអារាម (១៨៩០-១៩៧០)»
ភ្នំពេញ, ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍ ក្រោមប្រធានបទ «ពណ៌ពីអតីតកាល ទិដ្ឋភាពប្រទេសកម្ពុជាក្នុងគំនូរតាមវត្តអារាម (១៨៩០-១៩៧០)» នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់ធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាពរបស់ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងបង្ហាញពីភាពទំនើបក្នុងសង្គមតាមរយៈគំនូរក្នុងវត្តអារាមនានានៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៩០ ដល់ឆ្នាំ១៩៧០។ គំនូរទាំងនោះបានលាយបញ្ចូលគ្នាគួរឱ្យកត់សម្គាល់រវាងសាច់រឿងបែបសាសនា ប្រពៃណី និងទិដ្ឋភាពសហសម័យ ព្រមទាំងបានបង្ហាញអំពីទេពកោសល្យរបស់វិចិត្យករក្នុងស្រុក ដែលបានគូរប្រកបដោយភាពទាក់ទាញ។ គំនូរទាំងនេះក៏បានផ្តល់ការយល់ដឹងអំពីជីវិតប្រចាំថ្ងៃរបស់មនុស្ស តាមរយៈព្រឹត្តិការណ៍សំខាន់ៗ និងឥទ្ធិពលនៃការប្រែប្រួលខាងបច្ចេកវិទ្យា វប្បធម៌ និងសង្គមនាពេលនោះផងដែរ។
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-57-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-58-2-1024x684.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-58-3-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-58-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-59-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-59-3-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-27-59-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-28-00-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-28-01-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-02_22-28-01-1024x683.jpg)