ញតតិគាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ
ខ្ញុំបាទ សូមគាំទ្រយ៉ាងពេញទំហឹង និងប្រកបដោយក្តីមោទនៈក្រៃលែងចំពោះ “គម្រោងព្រែកជីក ហ្វូណនតេជោ” ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតកសាងឡើងក្នុង នីតិកាលទី៦កន្លងទៅ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និង ទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជំរុញយ៉ាងក្លៀវក្លា និងមោះមុត អនុវត្តឱ្យសម្រេចបាននាពេលខាងមុខនេះ។