ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ, ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Sunwah Group នេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជា។ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះ បាននឹងកំពុងពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យសំខាន់ៗដូចជា វិស័យម្ហូបអាហារ អចលនទ្រព្យ នវានុវត្តន៍ និងបច្ចេកវិទ្យា ដែលបានរួមចំណែកដល់សេដ្ឋកិច្ច និងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា។