|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកសាស្ដ្រាចារ្យ Sadhguru ទស្សនៈវិទូជនជាតិឥណ្ឌាដ៏ល្បីល្បាញទូទាំងពិភពលោក

សៀមរាបថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកសាស្ដ្រាចារ្យ Sadhguru ទស្សនៈវិទូជនជាតិឥណ្ឌាដ៏ល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA Foundation ដែលបានដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ ខេត្តសៀមរាប។