កិច្ចពិភាក្សាអំពីការដាក់ចេញយុទ្ធនាការ “គោលដៅទេសចរណ៍កម្ពុជា២០២៤(Destination Cambodge 2024)”
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបលោក GUICHANDUT Jacques អ្នកតំណាងផ្លូវការរបស់ក្រសួងទេសចរណ៍ប្រចាំបណ្តាប្រទេសនៃទ្វីបអឺរ៉ុបដែលនិយាយភាសាបារាំង និងជាអគ្គនាយកក្រុមហ៊ុន All Dream’s Cambodia ដើម្បីពិភាក្សាអំពីការដាក់ចេញយុទ្ធនាការ “គោលដៅទេសចរណ៍កម្ពុជា២០២៤(Destination Cambodge 2024)”។
ជាលទ្ធផល ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងការគាំទ្រនូវគំនិតផ្តួចផ្តើមនេះ និងស្នើឱ្យលោកអគ្គនាយក ចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀតដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន លើឆាកអន្តរជាតិជាពិសេសសម្រាប់តំបន់អ៊ឺរ៉ុប និងបណ្តាប្រទេសនិយាយភាសាបារាំងក្នុងទ្វីបអឺរ៉ុប។