ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) ក្នុងកិច្ចសហការ និងជំរុញផលិតផលដែលតំណាងឱ្យវប្បធម៌ខ្មែរ
ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសិប្បករអង្គរ (Artisan Angkor) ក្នុងកិច្ចសហការ និងជំរុញផលិតផលដែលតំណាងឱ្យវប្បធម៌ខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាគំនិតផ្ដួចផ្ដើមថ្មីរបស់ក្រសួងទេសចរណ៍ ដែលជួយជំរុញស្នាដៃសិប្បកម្មខ្មែរទៅភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានថ្លែងអំណរគុណ និងកោតសរសើរដល់សមិទ្ធផលរបស់វិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ភាគីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការលើកកម្ពស់ទម្រង់សិប្បកម្មខ្មែរ ដ៏ល្អផូរផង់ និងមានអាយុកាលដ៏យូរលង់ នៅលើឆាកអន្តរជាតិផងដែរ។