ពិធីស្វាគមន៍ទទួលជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាមួយឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Emirates Airlines និងអ្នកដំណើរ មានចិត្តរំភើបប្រកបដោយក្តីរីករាយ ដោយទទួលបានភាពកក់ក្តៅ ចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា។