វគ្គគាំទ្រពង្រឹងសមត្ថភាពជំនាញទេសចរណ៍ ដល់សិក្ខាកាមសរុបចំនួន ១៧នាក់ ស្រី១៥នាក់ នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ
វគ្គគាំទ្រពង្រឹងសមត្ថភាពជំនាញទេសចរណ៍ ដល់សិក្ខាកាមសរុបចំនួន ១៧នាក់ ស្រី១៥នាក់ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍កន្លងមកនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ។
(ក្រចេះ)៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងកម្មវិធីបណ្តុះបណ្តាលហូកា(Hoka) របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ (swisscontact) បានរៀបចំវគ្គគាំទ្រពង្រឹងសមត្ថភាពជំនាញទេសចរណ៍ ដល់សិក្ខាកាមសរុបចំនួន ១៧នាក់ ស្រី១៥នាក់ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍កន្លងមកនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ។ សិក្ខាកាមទាំងអស់បានពង្រឹងសមត្ថភាពបន្ថែមលេីជំនាញ ការទំនាក់ទំនង ការផ្ដល់សេវាប្រណីត ការដោះស្រាយបញ្ហា និងការបម្រេីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈជូនភ្ញៀវ។ បន្ថែមពីនេះ សិក្ខាកាមក៏បានអនុវត្តផ្ទាល់លេីការទទួលការកក់ពីភ្ញៀវ ការរៀបចំតុអាហារ ការកាន់ចាន ស្លាព្រា កាំបិត សម ថាស និងកែវផងដែរ។