កិច្ចពិភាក្សាលេីវឌ្ឍនភាពនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)
ភ្នំពេញ, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចពិភាក្សាលេីវឌ្ឍនភាពនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលមានការចូលរួមពី តំណាងក្រុមហ៊ុនដំណើរការអាកាសយានដ្ឋាន និងតំណាងក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងដំណេីរការក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការរៀបចំដំណេីរការ ការប្រព្រឹត្តទៅ គោលដៅ និងគោលបំណងរបស់ CTB ដែលត្រូវការ ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជនពាក់ព័ន្ធទាំងអស់។ កិច្ចពិភាក្សាដ៏សំខាន់នេះ បានជម្រុញឱ្យវិស័យឯកជន លេីកឡេីងពីបញ្ហាប្រឈម និងក្ដីបារម្ភនានា ដេីម្បីស្វែងរកដំណោះស្រាយក្នុងការអនុវត្តរយៈពេលវែងគាំទ្រដល់គោលបំណង និងគោលដៅនៃ CTB។