សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សិទ្ធិ តួនាទី និងតម្លៃស្ត្រីក្នុងវិស័យទេសចរណ៍” ជូនដល់បុគ្គលិកបម្រើការងារ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍
ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ – មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សិទ្ធិ តួនាទី និងតម្លៃស្ត្រីក្នុងវិស័យទេសចរណ៍” ជូនដល់បុគ្គលិកបម្រើការងារ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត អភិបាលស្រុក-ក្រុង សិស្សនិស្សិត ក្រុមយុវជន និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត សរុបចំនួនប្រមាណ ២០០នាក់។