|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាកិត្តិយសពិសាភោជនាហារថ្ងៃត្រង់ នៅអគារវឌ្ឍនៈ កាពីតាលតបតាមការអញ្ជើញរបស់អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងភ្នាក់ងារលក់ទូទៅរបស់អាកាសចរណ៍ Emirates ប្រចាំកម្ពុជា

ភ្នំពេញ, ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាកិត្តិយសពិសាភោជនាហារថ្ងៃត្រង់ នៅអគារវឌ្ឍនៈ កាពីតាលតបតាមការអញ្ជើញរបស់អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងភ្នាក់ងារលក់ទូទៅរបស់អាកាសចរណ៍ Emirates ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល និងលោក Nabil Sultan Al Murr អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកលក់សម្រាប់អ្នកដំណើរ និងការគ្រប់គ្រងតាមបណ្ដាប្រទេស ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរូបទៀត។ ក្នុងជំនួបដ៏សែនមនោរម្យនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានគូសបញ្ជាក់អំពីសុទិដ្ឋិនិយមចំពោះការរីកចម្រើន នៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានឯកភាពក្នុងការស្វែងរកយន្តការនានា ដើម្បីបើកឱកាសបន្ថែមទៀតសម្រាប់ការពង្រឹងការតភ្ជាប់ និងការអភិវឌ្ឍទេសចរណ៍កម្ពុជា។