សកម្មភាពរបស់មន្ទីរទេសចរណ៍ខេត្តកោះកុង
ថ្ងៃទី៧-៨ ខែឧសភាឆ្នាំ២០២៤ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកស្រែអំបិល និងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចុះធ្វើបច្ចុប្បន្នភាពអាជីវកម្ម បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សា-ស្ប៉ា និងជូនដំណឹង អាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យមកសុំច្បាប់ ឬបន្តសុពលភាពអាជ្ញាប័ណ្ណ ក្នុងស្រុកស្រែអំបិល ។
ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះសម្ភាសន៍កម្រងសំនួរ ស្តីពីការសិក្សាកំលាំងពលកម្ម និងការបណ្តុះបណ្តាលក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង បានសរុបចំនួន ១៨ កន្លែង
ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំបាទ សុខ ចាន់គ្រឹះស្នា និងមន្រ្តី ០២ រូប បានចូលរួមកិច្ចប្រជុំបច្ចេកទេស និងដំណើរទស្សនកិច្ចសិក្សា (ថ្នាក់ចុងភៅ និងថ្នាក់ចាក់ឡាតេអាតGBS) នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៉ូល ខេត្តសៀមរាប ។
ថ្ងៃទី១០ មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយអាជ្ញាធរស្រុកថ្មបាំង ដើម្បីផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីអនាម័យ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងយុទ្ធនាករសម្អាតដើម្បីលើកកម្ពស់សោភ័ណភាពសហគមន៍ នៅសហគមន៍អេកូទេសចរណ៍ជីផាត ។