ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន”
ភ្នំពេញ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ – នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរប្រមាណ២០០រូប។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ សេចក្តីជូនដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ រូបភាព និងវីដេអូរបស់ក្រសួងទេសចរណ៍ ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជន តាមគ្រប់ទម្រង់និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ឱ្យស្របតាមសម័យកាលនៃព័ត៌មានឌីជីថល។