កិច្ចពិភាក្សាការងារជាមួយ លោកស្រី Xu Xiaomei សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មការក្រុងគុនមីន និងជាប្រធានផ្នែកឃោសនាការ

សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកស្រី Xu Xiaomei សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការក្រុងគុនមីង និងជាប្រធានផ្នែកឃោសនាការ អមដោយលោកស្រីអនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ក្រុង អំពីការបង្កើន និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងគុនមីងឱ្យកាន់តែសកម្ម នាឱកាសចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយពីខ្សែផ្លូវទេសចរណ៍បេតិកភណ្ឌពិភពលោក “ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤-០៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគុនមីង និងទីក្រុងលីជាំង នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។