វគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃ និងជនបង្គោលនៃប្រព័ន្ធវាយតម្លៃទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍ទីផ្សារចិន China Ready
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកស្រីស៊ុំ នាងឌីន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោកយ៉ាំ យ៉ាត់ម៉ាន់ ប្រធានការិយាល័យផែនការ និងវិនិយោគ និងលោក ភ្លុក ម៉ាឡា ប្រធានការិយាល័យទីក្រុងស្អាត និងមានការអញ្ជើញចូលរួមពីម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យចូលរួមសរុបចំនួន ១០ទីតាំង បានចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃ និងជនបង្គោលនៃប្រព័ន្ធវាយតម្លៃទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍ទីផ្សារចិន China Ready នៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃប្រព័ន្ធបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready ។