សិក្ខាសាលាស្តីពីការឆ្លើយតបឧប្បត្តិហេតុ និងសន្តិសុខសាយប័រ និងការយល់ដឹងរបៀបការពារជាមូលដ្ឋាន
ភ្នំពេញ ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីបច្ចេកទេសចំនួន ០៤រូប ចូលរួមសិក្ខាសាលាស្តីពីការឆ្លើយតបឧប្បត្តិហេតុ និងសន្តិសុខសាយប័រ នៅសាកលវិទ្យាល័យវេស្ទើន និង សិក្ខាសាលាស្តីពីសារៈប្រយោជន៍នៃការឆ្លើយតបសន្តិសុខសាយប័រ និងការយល់ដឹងរបៀបការពារជាមូលដ្ឋាននៃការរក្សាសុវត្ថិភាពក្នុងអង្គភាពនីមួយៗ នៅសាកលវិទ្យាល័យធនធានមនុស្ស។