|

សិក្ខាសាលាស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងវិថីអាជីពការងារក្នុងវិស័យទេសចរណ៍ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ – ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងវិថីអាជីពការងារក្នុងវិស័យទេសចរណ៍ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលដែលបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ តំណាងសាកលវិទ្យាល័យ គ្រឹៈស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សាស្រ្តចារ្យ សិស្សានុសិស្សនិងនិស្សិត សរុបចំនួនប្រមាណ ២០០នាក់។