ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រុមការងារ Maestro Andrea Bocelli តារាចម្រៀង នៃមហោស្រពតន្ត្រី អូប៉េរ៉ា ដោយដឹកនាំដោយ លោក Marco Bianchi ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រុមការងារ Maestro Andrea Bocelli តារាចម្រៀង នៃមហោស្រពតន្ត្រី អូប៉េរ៉ា ដោយដឹកនាំដោយ លោក Marco Bianchi ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាអំពីកិច្ចការសិក្សាគម្រោងរៀបចំ មហោស្រពតន្ត្រី អូប៉េរ៉ា នៅក្នុងប្រទេសកម្ពុជា ដែលនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាជាច្រើន ក្នុងការជំរុញលំហូរភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិទៅកាន់ប្រទេសកម្ពុជា និងចូលរួមគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
គួរបញ្ជាក់ថា មហោស្រពតន្រ្តី អូប៉េរ៉ា ស្តារធួរ បាននឹងកំពុងរៀបចំនៅតាមទីតាំងដ៏អស្ចារ្យនានានៅបណ្តាប្រទេសអាស៊ី ហើយថ្មីៗនេះ លោកបាននឹងកំពុងសិក្សាគម្រោងរៀបចំមហោស្រពតន្ត្រីនេះ នៅលើទឹកដីអង្គរដ៏អច្ឆរិយៈនៃប្រទេសកម្ពុជា។