ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយ លោក Maximillion Cooper ស្ថាបនិកកម្មវិធី Gumball 3000 Group
ភ្នំពេញ, ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយ លោក Maximillion Cooper ស្ថាបនិកកម្មវិធី Gumball 3000 Group។ កម្មវិធីនេះ ជាការប្រមូលផ្តុំរថយន្តទំនើបៗ និងជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ ធ្វេីដំណើរជុំវិញពិភពលោក ហើយបង្កើតបទពិសោធន៍ដ៏អស្ចារ្យបំផុត តាមរយៈការធ្វេីដំណេីរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតគ្រប់ទ្វីបទាំងអស់ ជុំវិញពិភពលោក ដោយឆ្លងកាត់ប្រទេសកម្ពុជា។