ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OH YOUNG HUN អភិបាលខេត្តស្វ័យតពិសេស Jeju នៃ សាធារណរដ្ឋកូរ៉េ
ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម OH YOUNG HUN អភិបាលខេត្តស្វ័យតពិសេស Jeju នៃ សាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍវិស័យទេសចរណ៍ រវាងតំបន់ទាំងពីរ ឱ្យកាន់តែរឹងមាំដើម្បីជម្រុញ លំហូរទេសចរទៅវិញ ទៅមកឱ្យកាន់តែច្រើនថែមទៀត។