ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក BURU Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិននៃក្រុមហ៊ុន Qatar Airways
ភ្នំពេញ, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក BURU Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិននៃក្រុមហ៊ុន Qatar Airways និងសហការី ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចសហការ និងជំរុញវិស័យទេសចរណ៍ ជាពិសេសជើងហោះហើរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរ និងជំរុញសក្ដានុពលទេសចរណ៍នៃប្រទេសកម្ពុជា។