កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោកនាយកទីចាត់ការទាំង៥ លោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត លោកប្រធានអង្គភាពលទ្ធកម្ម កងកម្លាំងទាំង៣ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលរៀបចំនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី១ អគាររដ្ឋបាលខេត្ត៕