ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣
បាងកក, ប្រទេសថៃ, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនានាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ និង (២) ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍២០២៣-២០២៥ សំដៅបន្តពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងប្រទេសទាំងពីរ ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក។