|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ចូលរួមដំណើរទស្សនកិច្ចនៅសារមន្ទីរអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi

អាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi, ប្រទេសថៃ, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ – ឆ្លៀតក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ចូលរួមដំណើរទស្សនកិច្ចនៅសារមន្ទីរអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ដោយមានការបដិសណ្ឋារកិច្ចដោយលោកស្រី Kannika Premprasert អគ្គនាយករងនៃអាកាសយានដ្ឋាន Suvarnabhumi និងការសម្របសម្រួលពីក្រសួងទេសចរណ៍ និងកីឡានៃប្រទេសថៃ ដើម្បីបង្ហាញអំពីសាវតា និងដំណើរការទូទៅរបស់អាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ។